បងនៅរស់ធម្មតា
ចាន់ ធី
4:45I- វស្សារាំងខ្លាំង ខែប្រាំងបែរទៅភ្លៀង ដូចជាចិត្តនាងលម្អៀងបោកបក់ប្រួលប្រែ ភ្លេចពាក្យសម្បថសច្ចាថាស្មោះនឹងស្នេហ៍ មុខខ្ទមអ្នកតាស្រុកស្រែ មិនប្រែមេឃដីសាក្សី។ II-ពូថៅបាត់ផ្លែ ស្នេហាបងបាត់បេះដូង ស្មោះស្ម័គ្របានតែដំបូង គម្រោងខ្ទេចគ្មានសល់អ្វី ច្រានប៉ែងបងចោល ស្រវ៉ាចាប់យកអ្នកថ្មី គេមានដោយសារលក់ដី ក្នុងដៃគេកាន់ដុល្លារ។ R - ក្បត់ថោកមធ្យម តែងំអូនដៀល បងស្មើដប់ម្រៀល ថ្ងៃមុខគ្មានទេផ្លែផ្កា អនាគតស្រីចង់រស់បែបមានហ៊ឺហា គូសលុបខ្វែងចោលសន្យា មិនខ្មាសរាល់ពាក្យសម្ដី។ III-កម្ពស់វាស់នឹងម៉ែត្រ ស្នេហ៍ស្មោះអូនវាស់នឹងលុយ បងក្រគឺអត់ហុងស៊ុយ ចិត្តស្មោះធ្លាក់ដល់បាតដី ចង់ប្ដឹងអ្នកតា ទារពាក្យសន្យាពីស្រី តែគ្មានគ្មានសំឡេងតបស្ដី ឬលោកយាយក្បត់ដូចខ្ញុំដែរ។ (ច្រៀងវគ្គ R ទៅវគ្គ III វិញចប់)