ប្តីខ្ញុំកុងស៊ែថ្មី
Eung Nary
4:00រលឹមភ្លៀងធ្លាក់ ទឹកដក់ ជោរជោក បងរត់មកជ្រក ក្រោមផ្ទះ ស្រីថ្លៃ ខំឆ្លងកាត់ជ្រោះ លេចវាល ចូលព្រៃ បងស្វែងរកស្រី គ្មានលស់ ពេលណា ជម្ពូមួយចាន អូនបាន ឱ្យបង ទុកជាចំណង ឱ្យបង ស្នេហា ដួងចិត្តជំពាក់ លើស្រស់ កនិដ្ឋា បងសូមប្រាថ្នា ជម្ពូដួងចិត្ត ជម្ពូមាសបង កុំស្រីកន្តើយ បងមកដល់ហើយ សូមស្រី អាណិត ជម្ពូមួយចាន ប្រៀបបាន នឹងចិត្ត បងនឹងថែឋិត ទុកស្មើសង្ខារ ទោះជាឥន្ទ្រព្រហ្ម ឬមួយ គ្រុឌយក្ស អរូបអារក្ស ក៏បង មិនរា ប្រយុទ្ធតតាំង ច្បាំងយក ពុំងា ទុកក្នុងឱរា លុះត្រាក្ស័យអឺយ ជម្ពូមាសបង កុំស្រីកន្តើយ បងមកដល់ហើយ សូមស្រី អាណិត ជម្ពូមួយចាន ប្រៀបបាន នឹងចិត្ត បងនឹងថែឋិត ទុកស្មើសង្ខារ ទោះជាឥន្ទ្រព្រហ្ម ឬមួយ គ្រុឌយក្ស អរូបអារក្ស ក៏បងមិនរា ប្រយុទ្ធតតាំង ច្បាំងយក ពុំងា ទុកក្នុងឱរា លុះត្រាក្ស័យអឺយ