វិប្បដិសារីសម្ភស្សភួង (2022 Remastered)

វិប្បដិសារីសម្ភស្សភួង (2022 Remastered)

Huoy Meas

Длительность: 3:40
Год: 2021
Скачать MP3

Текст песни

អវសានជីវិត នៃរូបខ្ញុំ
កុំសើចកុំយំ កុំជេរផ្ដោះផ្ដង កុំបន្ទោសស្រី
អភ័យឱ្យផង ក្នុងជាតិនេះម្ដង ធ្វើម្ដេចវាសនា
ភពខ្មៅកខ្វក់ ក្នុងរឿងជីវិត
ស្លាប់កាយទៅពិត តែចិត្តនៅថា
ទន្ទេញជួបគ្នា ក្នុងគុកស្នេហា
ទោះមនុស្សដៀលថា អប្រិយជីវិត
ស្លាប់ទៅជាខ្មោច អសោចទៅហើយ
ស្នេហ៍នៅតែឆ្លើយ ទាំងទោសឧក្រិដ្ឋ
ថានៅតែស្មោះ នៅជួបគ្នាពិត
ជួបកាយជួបចិត្ត ជួបស្នេហ៍ភក្ដី
រួមរស់ក៏ស្នេហ៍ មិនបានជួបជិត
រនាំងឃាំងចិត្ត ស្នេហ៍អូននិងថ្លៃ
ព្រលឹងអូនចាំ ជួបបងជាតិថ្មី
នៅថែភក្ដី ជូនថ្លៃជានិច្ច
អូនស៊ូស្លាប់ចុះ ស្លាប់ព្រោះស្នេហ៍ស្មោះ
ព្រលឹងអូនហោះ កោះហៅជីវិត
ដង្ហែរព្រលឹង បងទៅជួបជិត
នឹងមាសស្នេហ៍ស្និទ្ធ នៅជាតិមុខទៀត
នាំទាំងសម្បថ ស្បថស្បែនឹងគ្នា
ទាំងអនុសារ មុឺនសែនមិនឃ្លាត
កប់ទុកក្នុងផ្នូរ ថ្ងូរហៅរកញតិ
លុបឈ្មោះឱ្យស្អាត ពីបញ្ចីអាស្រូវ
លុបឈ្មោះឱ្យស្អាត ពីបញ្ចីអាស្រូវ