Snam Kram Chorp Tpol
Sin Sisamouth & Pen Ran
3:38អូនចាំមើលតែផ្លូវ មើលតែផ្លូវ អធ្រាត្រយប់ជ្រៅមើលផ្លូវប្រុសបង ព្រះចន្ទក៏រះចិត្តអូនមួហ្មង មួហ្មង តើបងអ្នកនៅទីណា អូនចាំ ចាំជានិច្ច ចាំជានិច្ច គ្មានពេលណាភ្លេចទេពាក្យសន្យា មាត់ស្ទឹងចាំងឆ្លុះឃើញភក្ដ្រា ភក្ដ្រា កំព្រាឈរចាំម្នាក់ឯង ឥឡូវប្រុសបង រាត្រីកន្លង កន្លងហួសផុតទៅហើយ ឮតែសំឡេង ដែលធ្លាប់ឆ្លងឆ្លើយ អស់សង្ឃឹមហើយណាប្រុសថ្លៃ ស្រឡាញ់តែបងមួយ តែបងមួយ មិនឱ្យបងព្រួយនៅក្នុងហឬទ័យ លុះស្គាល់រសជាតិហើយដោះដៃ ចាញ់ដៃប្រុសថោកបោកស្រីគ្រប់ប្រាណ បងចាំមើលតែផ្លូវ មើលតែផ្លូវ អធ្រាត្រយប់ជ្រៅមើលផ្លូវនួនល្អង ព្រះចន្ទក៏រះចិត្តបងមួហ្មង មួហ្មង នួនល្អងអ្នកនៅទីណា រង់ចាំ ចាំជានិច្ច ចាំជានិច្ច គ្មានពេលណាភ្លេចទេពាក្យសន្យា មាត់ស្ទឹងចន្ទឆ្លុះឃើញភក្ដ្រា ភក្ដ្រាកំព្រាឈរចាំម្នាក់ឯង ឥឡូវនួនល្អង រាត្រីកន្លង កន្លងហួសផុតទៅហើយ ឮតែសំឡេង ដែលធ្លាប់ឆ្លងឆ្លើយ អស់សង្ឃឹមហើយណាស្រីថ្លៃ ស្រឡាញ់តែអូនមួយ តែអូនមួយ មិនឱ្យអូនព្រួយក្នុងហឬទ័យ ស្រឡាញ់បងហើយក៏ដោះដៃ ដោះដៃ ចោលបងនៅឯកា