Notice: file_put_contents(): Write of 726 bytes failed with errno=28 No space left on device in /www/wwwroot/muzbon.net/system/url_helper.php on line 265
ជិន វឌ្ឍនា - សម្រស់ជ្រោះជ្រាវ | Скачать MP3 бесплатно
សម្រស់ជ្រោះជ្រាវ

សម្រស់ជ្រោះជ្រាវ

ជិន វឌ្ឍនា

Длительность: 4:00
Год: 2023
Скачать MP3

Текст песни

I- ថ្ងៃជ្រេបាំងព្រៃ ម្លប់ជ្រៃបាំងជ្រោះ
លាន់ស្នូរ ទឹកហូរទ្រគោះ ពីរោះដក់ជាប់សោតា
ជ្រោះជ្រាវថ្លាឈ្វេង ភ័ព្វព្រេងផាត់ច្រានវាសនា
ឱ្យស្គាល់ឱរ៉ាល់ បព្វតា បុប្ផាខេត្តកំពង់ស្ពឺ ។

II- ជំនោរប៉ីៗ ថ្នមឫស្សីព្រិច
ខ្ពស់ទាប ទេសភាពរំលេច ទង្គិចកែវភ្នែកដៀងឌឺ
សម្លក់តបបង ភ្លឹកឆ្លង ជ្រលងព្រួចព្រឺ
វង្វេងស្ដាប់អ្វីមិនឮ ព្រោះកើតជំងឺស្នេហា ។

R-  ខ្នើយថ្មបីដុំ ម៉ុមលេងប្រនៀល
គង្គាលាស្បៃរមៀល លើវាលមុខល្អាងថ្មដា
ឈើទាល ទោរផ្តេក វល្លិ៍យាវតោងមែកព្រឹក្សា
រៀមនឹក  គន់ភ្លឹកនេត្រា លើកែវជីវ៉ាតូចតន់ ។

III-សម្រស់ជ្រោះជ្រាវ  ស្រើបស្រៀវអារម្មណ៍
ទឹកថ្លា ក្រសោបប្រាណម៉ុម សណ្ដំវិញ្ញាណភាំងភាន់
ឱ! ជ្រោះជ្រាវអើយ រំភើយវាយោ សាយណ្ហ
ថ្ងៃណាយល់ដល់សោភ័ណ ស្គាល់គ្រប់តំបន់ជ្រោះជ្រាវ។