បុកល្ហុងជាអ្នកណា?
ខេម
4:05I.ក្រមុំៗកុំទាន់ដេកយំដេកភ័យ អាយុដប់ប្រាំបីជាវ័យកំពុងសិក្សា កុំទាន់ជ្រួលជ្រើមឃើញគេមានសង្សារ បើក្មួយរៀបការចុះបាននរណាយកពូ II.មេម៉ាយៗកំពុងឡើងតែមគ្រប់គ្នា ក្រមុំរងាគ្នាគិតតែពីដេករអ៊ូ យប់ឡើងមូសខាំអង្គុយធ្វើមុខជូរ បើបានមកពូ ក្មួយហ្អើយធានាថាអេម III.ទោះបីពូវ័យរាងចាស់សក់បះៗតែពូនេះស្មោះមែន មិនចេះផឹកស៊ីមានស្រីពូធានាថាដឹងតែអេមហ្សេម បើភ្ញាក់រកតែពុទ្ធោទេចិត្តល្អស្មោះស្នេហ៍ពូនិយាយមែន កុំនៅធ្វើឆ្ងល់ៗភាំងៗ okលឿនៗកុំនៅគិតយូរ IV.ក្រមុំៗកុំទាន់ដេកយំអស់សង្ឃឹម នែ !ចាំពូជួយស្អំបេះដូងឱ្យបានធូរ ឱ្យគេវ៉ាមុនជូនពរមេម៉ាយដល់គូ ឯក្មួយកុំមុខជូរចាំពូចូលដណ្តឹងណា ណាក្មួយណា (RcP) ថាបើក្មួយបានពូធានាថាមួយអេម បើទោះជាឥឡូវ មេម៉ាយៗកំពុងតែឡើងតែម តែក្មួយកុំទៅគិត កុំទៅខ្វល់កុំច្រណែន ពេលនេះមេម៉ាយកំពុងល្បីមែន តែមិនឈ្នះក្រមុំទេ ឮអត់ពៅមាស?