បងដឹង អូនអស់អារម្មណ៍ហើយ
លោក ខេម
4:19I.ឃ្លាតស្នេហ៍ ឃ្លាតស្និទ្ធ ឃ្លាតវម្មិត ម្ចាស់ចិត្តបង យ៉ាងណាទៅ វេលាកន្លង? តើនួនល្អង នឹកបងខ្លះទេ? II. ឃ្លាតកាយ ធ្លាប់ស្និទ្ធ ខាននែបនិត្យ យូរថ្ងៃខែ យប់យន់ស្ងាត់ ទ្វេនឹកមាសមេ ឱ ! មាសស្នេហ៍ បងនឹកអូនណាស់ Pre. អូនអើយ...អើយអូន... ចាំចួបចួន ហេតុអ្វីយូរម្ល៉េះ? សម្លឹង ខែរះ យើងពីរនាក់ អង្គុយកៀកគ្នា R.ការងារ ជីវិត សូមកុំភ្លេច ថែស្នេហា រៀមទន្ទឹង ទន្ទេញជីវា វិលរៀបការ តាមសន្យាយើង III.អូនអើយ... អើយអូន... ចាំចួបចួនចិត្តកាយគ្រាំគ្រា កក្តិករងា កាយទាមទារចង់ក្បែរជីវា *ការងារជីវិត សូមកុំភ្លេចថែស្នេហា រៀមទន្ទឹង ទន្ទេញជីវា វិលរៀបការ តាមសន្យាយើង *រៀមទន្ទឹង ទន្ទេញជីវា វិលរៀបការ តាមសន្យាយើង រៀមទន្ទឹង ទន្ទេញជីវា វិលរៀបការ តាមសន្យាអូននិងបង