ចំណេះជិះកឯង
Meas Hok Seng
4:26ស្រវាស្រមោល អូនចោលទ្រនំ អូនចាប់អារម្មណ៍ លើភ្លើងភ្នំកាម លង់ក្នុងគំរង់ជីវិត ភ្លេចគិតខែឆ្នាំ ដេកននៀលត្រាំ ភ្លេចរូបបង ស្រណោះពេលយប់ អូនធ្លាប់កើយដៃ ពេលថ្ងៃស្រីថ្លៃ កើយលើភ្លៅបង ទៅណាធ្លាប់ទៅពីរនាក់ ដើរទៅត្រសង ប្តូរពាក្យអូនបង ល្អូកល្អិន ស្រណោះធ្លាប់ឱប ធ្លាប់ថើប ធ្លាប់ថ្នម ធ្លាប់លួង ធ្លាប់លោម បីបមកាយ ពេលនេះអស់ហើយ សេចក្តីសប្បាយ ថែមទាំងអន្តរាយ ព្រាត់ប្រាសគ្នា រស់នៅនឹងគេ គេចេះអីទៅ បានជាស្រីពៅ ទ្រាំនៅវេទនា បងថ្នមអស់ប៉ុណ្ណឹងហើយ នៅតែពុំងា ស្ទុះស្ទាចោលបង គ្មានអាល័យ រស់នៅនឹងគេ គេចេះអីទៅ បានជាស្រីពៅ ទ្រាំនៅវេទនា បងថ្នមអស់ប៉ុណ្ណឹងហើយ នៅតែពុំងា ស្ទុះស្ទាចោលបង គ្មានអាល័យ