ចង់បានគូស្នេហ៍
Pen Ran
3:30គិតទៅជីវិត ស្ថិតនៅមិនទៀង ជួនផ្គរជួនភ្លៀង កណ្ដាលជលសារ ប្រៀបបាននឹងទូក រសាត់ដល់ណា ឬក៏ប្រាថ្នា មិនដល់កោះត្រើយ ឱកោះត្រើយ សែនសុខអើយ មើលទៅជើងមេឃ មេឃសែនខ្ពស់ឆ្ងាយ ដូចសង្ឍឹមផ្កាយ ដែលម្ដាយប៉ង ឈប់យំទៅកូន អាសូរម្ដាយផង ឱមាសស្នេហ៍ស្នង ឈប់យំទៅថ្លៃ ឈប់ទៅ ឱ្យម្ដាយស្បើយទុក្ខ កូនអើយកូនចាំ បណ្ដាំម្ដាយ មិនដែលជិនណាយ តណ្ហាបុរស សម្លាប់ស្នេហ៍ម្ដាយ រស់សែនក្រៀមក្រោះ បើគ្មានអាឡោះ អស់ហើយក្ដីសុខ មាសអើយធំឡើង ទ្រនំម្ដេចក្ដី តាំងចិត្តខន្តី ថាត្រូវសងសឹក សងសាច់សងឈាម ឪពុកឧក្រិដ្ឋ ដែលផ្ដាច់ជីវិត ស្នេហ៍ម្ដាយអ្នក និស្ស័យ ស្នេហ៍ពីបុព្វេ កូនអើយកូនចាំ បណ្ដាំម្ដាយ មិនដែលជិនណាយ តណ្ហាបុរស សម្លាប់ស្នេហ៍ម្ដាយ រស់សែនក្រៀមក្រោះ បើគ្មានអាឡោះ អស់ហើយក្ដីសុខ មាសអើយធំឡើង ទ្រនំម្ដេចក្ដី តាំងចិត្តខន្តី ថាត្រូវសងសឹក សងសាច់សងឈាម ឪពុកឧក្រិដ្ឋ ដែលផ្ដាច់ជីវិត ស្នេហ៍ម្ដាយអ្នក និស្ស័យ ស្នេហ៍ពីបុព្វេ