Notice: file_put_contents(): Write of 676 bytes failed with errno=28 No space left on device in /www/wwwroot/muzbon.net/system/url_helper.php on line 265
Pen Ran - សូមបងវិលវិញ | Скачать MP3 бесплатно
សូមបងវិលវិញ

សូមបងវិលវិញ

Pen Ran

Длительность: 4:47
Год: 2022
Скачать MP3

Текст песни

ផ្ទៃមេឃស្រអ័ព្ទ ស្ទើរស្លាប់ចិន្ដា
ធុញថប់ឱរាព្រោះ យើងបែកគ្នា
អូននឹកតែបង នឹកគ្រប់វេលា
ទ្រូងអូនគ្រាំគ្រា ចង់តែជួបបង

ផ្ទៃមេឃស្រអ័ព្ទ ស្ទើរផុតដង្ហើម
នឹកឃើញគ្រាដើម គ្រាដែលកន្លង
កាលនៅពីតូច យើងដើរត្រសង
អូនសូមឱ្យបង វិលវិញមកជួបស្រី

សូមបងវិលវិញ វិលវិញមកបង
សូមប្រុសស្នេហ៍ស្នង មេត្តាប្រណី
អូនសូមសារភាព កំហុសជូនថ្លៃ
សូមបង វិលវៃ មកជួបនឹងអូន វិញ

ផ្ទៃមេឃស្រអ័ព្ទ ជើងមេឃក៏ឆ្ងាយ
គ្មានពេលរសាយ ឱរាទោរម្នេញ
អូននឹកឈ្មោះបង ទន្ទឹងទន្ទេញ
សូមបងវិលវិញវិល មករួមស្នេហ៍

ផ្ទៃមេឃស្រអ័ព្ទ ទឹកភ្នែកអូនហូរ
សូមប្រុសបណ្ដូល អ្នកកុំគេចកែ
ចោលអូនម្នាក់ឯង ក្នុងសមុទ្រស្នេហ៍
អូនបន់ឱ្យតែ ប្រុសបងវិលវិញ