Notice: file_put_contents(): Write of 714 bytes failed with errno=28 No space left on device in /www/wwwroot/muzbon.net/system/url_helper.php on line 265
Pen Ran - ថៅកែត្បូងណា៎កូន | Скачать MP3 бесплатно
ថៅកែត្បូងណា៎កូន

ថៅកែត្បូងណា៎កូន

Pen Ran

Длительность: 3:14
Год: 2021
Скачать MP3

Текст песни

កូនអើយ ជឿតែម៉ែទៅ
ម៉ែត្រូវ ឱ្យកូនមានប្តីហើយ
កូនអើយ ជឿតែម៉ែទៅ
ម៉ែត្រូវ ឱ្យកូនមានប្តីហើយ

សូមទោស ឱណាម៉ែអើយ
អីកូនមិនទាន់ចង់បាន ប្តីឡើយ

ម៉ែកាន់តែចាស់ហើយ
កូនអើយ នៅរៀនដល់ណា

កូនជិត ប្រលងឌីប្លូមហើយ
ម៉ែអើយ ឱ្យកូនប្រលងសិនម៉ែ
កូនជិត ប្រលងឌីប្លូមហើយ
ម៉ែអើយ ឱ្យកូនប្រលងសិនម៉ែ

ការហើយ ប្រលងក៏បានដែរ

មិនព្រមទេ! មិនព្រមទេ!

កូនអាណិត ចិត្តម៉ែ
ប្តីកូនថៅកែ ត្បូងណា
ដឹងទេ ថៅកែនៅបរប៉ៃលិន
គេប៉ិនរកស៊ី នែ!មានណាស់
ដឹងទេ ថៅកែនៅបរប៉ៃលិន
គេប៉ិនរកស៊ី នែ!មានណាស់
កូនអើយ កុំធ្វើផ្តេសផ្តាស
ដឹងទេ ម៉ែជាមនុស្សចាស់
ម៉ែគិតដល់កូនណាស់ ខ្លាចកូនចាស់ទៅនៅតែក្រ

ម៉ែអើយ កុំខ្ពស់ហួសមេឃ
កុំចង់ពេក ទាស់ភ្នែកអ្នកផង
ម៉ែអើយ កុំខ្ពស់ហួសមេឃ
កុំចង់ពេក ទាស់ភ្នែកអ្នកផង
ប្តីគេ ទេម៉ែកុំទាក់ទង
ប្រយ័ត្នរឿងរ៉ាវ នាំតែសៅហ្មង
ទុកឱ្យកូនប្រលង សញ្ញាប័ត្រវិញល្អជាង

ដឹងទេ ថៅកែនៅបរប៉ៃលិន
គេប៉ិនរកស៊ី នែ!មានណាស់
ដឹងទេ ថៅកែនៅបរប៉ៃលិន
គេប៉ិនរកស៊ី នែ!មានណាស់
កូនអើយ កុំធ្វើផ្តេសផ្តាស
អីដឹងទេ ម៉ែជាមនុស្សចាស់
ម៉ែគិតដល់កូនណាស់ ខ្លាចកូនចាស់ទៅនៅតែក្រ

ម៉ែអើយ កុំខ្ពស់ហួសមេឃ
កុំចង់ពេក ទាស់ភ្នែកអ្នកផង
ម៉ែអើយ កុំខ្ពស់ហួសមេឃ
កុំចង់ពេក ទាស់ភ្នែកអ្នកផង
ប្តីគេ ទេម៉ែកុំទាក់ទង
ប្រយ័ត្នរឿងរ៉ាវ នាំតែសៅហ្មង
ទុកឱ្យកូនប្រលង សញ្ញាប័ត្រវិញល្អជាង