មិនឱ្យអូនព្រួយម្តេចបាន
Sinn Sisamouth
4:07បងនិងអូនដើរកំសាន្តព្រៃព្រឹក្សា ពីរកាយា សែនរីករាយនឹងពិភពថ្មី បងមើលនោះ សត្វតូចតូច លោតប្រលែង លើមែកព្រឹក្សព្រៃ មិនខ្វល់ខ្វាយនឹងខ្លាចព្រានព្រៃ ប្រល័យសង្ខារ នៅឯនាយ ទឹកជ្រោះធ្លាក់ខ្លាំងគ្មានពីរ ចាកគិរី ខ្ពស់សន្លឹម កណ្តាលវេហា ទឹកថ្លាឈ្វេង ត្រីហែលលេង ហែលប្រលែងជិតផ្ទាំងថ្មដា ចង់ទស្សនាឱ្យអស់ចិន្តា រៀមរ៉ានឹងថ្លៃ ពេលមានថ្ងៃជួបនៅ ក្នុងលោក ស្នេហ៍មានគគោក ឈោង យកក្តីសុខដែលប្រាថ្នា តែខ្លាចកម្មពៀរ ផ្តន្ទារាល់ថ្ងៃ មានតែអូននិងប្រុសថ្លៃ មាននិស្ស័យស្គាល់ក្តីសុខា មានវាសនា ជាងគូស្នេហា គេក្នុងលោកីយ៍ នៅឯនាយ ទឹកជ្រោះធ្លាក់ខ្លាំងគ្មានពីរ ចាកគិរី ខ្ពស់សន្លឹម កណ្តាលវេហា ទឹកថ្លាឈ្វេង ត្រីហែលលេង ហែលប្រលែងជិតផ្ទាំងថ្មដា ចង់ទស្សនាឱ្យអស់ចិន្តា រៀមរ៉ានឹងថ្លៃ ពេលមានថ្ងៃជួបនៅ ក្នុងលោក ស្នេហ៍មានគគោក ឈោង យកក្តីសុខដែលប្រាថ្នា តែខ្លាចកម្មពៀរ ផ្តន្ទារាល់ថ្ងៃ មានតែអូននិងប្រុសថ្លៃ មាននិស្ស័យស្គាល់ក្តីសុខា មានវាសនា ជាងគូស្នេហា គេក្នុងលោកីយ៍