Notice: file_put_contents(): Write of 757 bytes failed with errno=28 No space left on device in /www/wwwroot/muzbon.net/system/url_helper.php on line 265
Ros Serey Sothea - ប៉ុន្មានខែទៀតទើបបងរៀបការ | Скачать MP3 бесплатно
ប៉ុន្មានខែទៀតទើបបងរៀបការ

ប៉ុន្មានខែទៀតទើបបងរៀបការ

Ros Serey Sothea

Длительность: 4:13
Год: 2022
Скачать MP3

Текст песни

ប៉ុន្មានខែទៀត ទើបបងរៀបការ?

ជំនោរត្រជាក់ ខ្យល់ធ្លាក់ជើងភ្នំ
ស្រណោះអឺ រឿងខ្ញុំ រឿងទុក្ខខ្លោចផ្សា ហុឺ!!
ពេលធ្លាប់ញញឹម ប្រែជាសោកា
ជួបគូសង្សារ ស្នេហាអភ័ព្វ

ព្រៃវែងសៀមរាប ឆ្ងាយពីគ្នាណាស់
ហេតុម្តេចអឹ កម្មក្រាស់ ឱ្យជួបគូគាប់ ហុឹម!!
ជួបហើយប្រាស់ព្រាត់ ឱ្យនៅអភ័ព្វ
បងយកគូគាប់ ផ្គាប់ឳពុកម្តាយ

ប៉ុន្មានខែទៀតទើបបងរៀបការ?
សូមប្រុសជីវ៉ា ប្រុសកុំសោកស្តាយ
បងប្រាប់មកចុះ អូនឥតនឿយណាយ
សុខចិត្តដកកាយ ឆ្ងាយពីស្នេហ៍ស្នង

អូនសែនស្តាយណាស់ ស្តាយកូនក្នុងផ្ទៃ
ធំឡើងអឺ ដឹងក្តី ស្រែកសួររកបង ហុឺ!!
តែនេះកម្មអូនកម្មក្រាស់កន្លង
អូនសូមលាបង លាទៅឆ្ងាយហើយ

ប៉ុន្មានខែទៀតទើបបងរៀបការ?
សូមប្រុសជីវ៉ា ប្រុសកុំសោកស្តាយ
បងប្រាប់មកចុះ អូនឥតនឿយណាយ
សុខចិត្តដកកាយ ឆ្ងាយពីស្នេហ៍ស្នង

អូនសែនស្តាយណាស់ ស្តាយកូនក្នុងផ្ទៃ
ធំឡើងអឺ ដឹងក្តី ស្រែកសួររកបង ហុឺ!!
តែនេះកម្មអូនកម្មក្រាស់កន្លង
អូនសូមលាបង លាទៅឆ្ងាយហើយ
លាទៅ ឆ្ងាយហើយ