Notice: file_put_contents(): Write of 724 bytes failed with errno=28 No space left on device in /www/wwwroot/muzbon.net/system/url_helper.php on line 265
Ros Serey Sothea - សែនឆ្អែតចិត្ត | Скачать MP3 бесплатно
សែនឆ្អែតចិត្ត

សែនឆ្អែតចិត្ត

Ros Serey Sothea

Длительность: 5:00
Год: 2022
Скачать MP3

Текст песни

អឺយ... ឱ!សារិកាកែវអើយ
ឱ!សារិកាកែវអើយ ម្ដេចឡើយអ្នកមកទំ
អឺយខុសពីទ្រនំ
ព្រលឹងបងអើយ ជំរំរបស់អ្នក
អឺយ... របស់អ្នក

អឺយ... ឬមួយបងមានថ្មី?
ឬមួយបងមានថ្មី? ឬថ្លៃអស់ក្ដីស្ម័គ្រ
អឺយឬមួយប្រុសអ្នក?
ព្រលឹងបងអើយ អន់អាក់ចិត្តរឿងអ្វី
អឺយ... ចិត្តរឿងអ្វី

អឺយ... អូនខំប្រឹងផ្គាប់ផ្គុន
អូនខំប្រឹងផ្គាប់ផ្គុន ស្រាលធ្ងន់ក៏មិនស្ដី
អឺយស្ម័គ្រស្មោះមេត្រី
ព្រលឹងបងអើយ នឹងថ្លៃកំពូលស្នេហ៍
អឺយ... កំពូលស្នេហ៍

អឺយ... មិនបានដឹងខ្លួនសោះ
មិនបានដឹងខ្លួនសោះ ថាប្រុសប្រុងបែកបែរ
អឺយស្ដាយខ្លួនម្ល៉េះទេ
ព្រលឹងបងអើយ ស្ដាយកេរ្តិ៍ឈ្មោះពេកក្រៃ
អឺយ... ឈ្មោះពេកក្រៃ

អឺយ... នឹកទៅសែនឆ្អែតចិត្ត
នឹកទៅសែនឆ្អែតចិត្ត ព្រោះត្បិតចាញ់ចិត្តថ្លៃ
អឺយបើអស់បេតី
ព្រលឹងបងអើយ ប្រល័យអូនចុះបង
អឺយ... អូនចុះបង

កើតមកជាស្រី អាក្រក់ល្អក្ដី
គឺមានតែម្ដង ថ្លោះធ្លោយគំនិត
ប្ដូរចិត្តនឹងបង បើប្រុសប្រែខ្នង
អូនច្បាស់ជាក្ស័យ

អឺយ... អូនមិនព្រមបណ្ដោយ
អូនមិនព្រមបណ្ដោយ ឱ្យធ្លោយជាពីរបី
អឺយនាំខ្មាសលោកីយ៍
ព្រលឹងបងអើយ ស៊ូក្ស័យប្រសើរជាង
អឺយ... ប្រសើរជាង