ចិត្តស្រីមិនដូចគ្នាទេ
Ros Sereysothea
3:03ចំពោះ ស្រីណា ដែលបង ប្រាប់ថាស្រឡាញ់ ឬមួយដោះសា មួយគ្រាដើម្បីបង្ហាញ ក្ដីស្រឡាញ់ ដែលគ្មានន័យ ចំពោះ ស្រីណា ដែលបង មេត្តាប្រណី ឬមួយស្បថស្បែ ហើយកែពេលបានខ្លួនស្រី ភ្លេចសំដី ដែលសន្យា រកជឿមិនបាន រកស្មានមិនត្រូវ ជម្រៅ ស្នេហា ពេលដែលស្រឡាញ់ ថ្នាក់ថ្នមវាចា ដូចឆ្មា លាក់ក្រចក សារភាព ភ្លាមទៅ ម្តេចឡើយ នៅសើចចំអក? ប្រគល់ដួងចិត្ត ចិត្តដែលមានតែសំបក បើស្នេហ៍ខក ខកលុះក្ស័យ ចំពោះ ស្រីណា ដែលបង ប្រាប់ថាស្រឡាញ់ ឬមួយដោះសា មួយគ្រាដើម្បីបង្ហាញ ក្ដីស្រឡាញ់ ដែលគ្មានន័យ ចំពោះ ស្រីណា ដែលបង មេត្តាប្រណី ឬមួយស្បថស្បែ ហើយកែពេលបានខ្លួនស្រី ភ្លេចសំដី ដែលសន្យា រកជឿមិនបាន រកស្មានមិនត្រូវ ជម្រៅ ស្នេហា ពេលដែលស្រឡាញ់ ថ្នាក់ថ្នមវាចា ដូចឆ្មា លាក់ក្រចក សារភាព ភ្លាមទៅ ម្តេចឡើយ នៅសើចចំអក? ប្រគល់ដួងចិត្ត ចិត្តដែលមានតែសំបក បើស្នេហ៍ខក ខកលុះក្ស័យ