អូនចាំបងជានិច្ច
Ros Sereysothea
3:11អាសូរ ចម្រៀង ច្រៀង អវសាន្ត ឱ្យស្រែកច្រៀងបាន ក៏ព្រោះតែបង ទឹកចិត្តទាំងស្រុង បម្រុងប្រុសផ្សង ច្រៀងសម្រាប់បង តែមួយក្នុងលោក ទោះបីជាបង អស់ចិត្តក៏ដោយ អូននៅដង្ហោយ ហៅទាំងសោយសោក ឱ!ព្រះ ពាយអើយ សូមជួយនាំយក បណ្ដាំសោយសោក ឱ្យគេដឹងផង បើមិន ស្រឡាញ់ សូមឃើញតែមុខ អូនច្រៀងផ្ញើទុក ចុងក្រោយហើយបង បងនៅឯណា អូននឹកកន្លង អូននឹកដល់បង ស្ទើរស្លាប់ទៅហើយ បងនៅទីណា បងនៅទីណា ឱ!គូសង្សារ ជីវិត អូនអើយ ចម្រៀងអវសាន្ត ស្រែកហៅបងហើយ បើឮបងអើយ ឆាប់មករកអូន មករកអូន ណាបង