លាប្រុសចិត្តព្រាណ
Ros Sereysothea
2:43អូយ គេងទៅកូនម្តាយ គេងទៅគេងទៅ ពៅមាសម្ដាយអើ្ហយ យកភ្លៅម្ដាយកើយ ខ្នងផ្ទាប់ពសុធា កូនគេងឱ្យលក់ បំភ្លេចទុក្ខា ធ្វើម្ដេចវាសនា ឱ្យយើងអាស្រូវ ឱ!ព្រះចន្ទ្រា ចែងចាំងស្រឡះ រស្មីភ្លឺច្បាស់ តែចិត្តហ្មងសៅ យប់យន់ស្ងាត់សូន្យ កណ្ដាលព្រៃជ្រៅ កូនអើយគេងទៅ ម្ដាយនៅបំពេរ អូយ ម្ដាយចុកចាប់ណាស់កូន គេងទៅកូន គេងទៅ ហ៊ឺ! ហ៊ឺ! ហ៊ឺ! ហ៊ឺ! គេទៅពៅម្ដាយ ចិត្តម៉ែខ្វល់ខ្វាយ អាសូរមាសមេ វាសនាអភ័ព្វកើយមកខុសគេ ទុក្ខកម្មទុក្ខទ្វេរ នរកលោកិយ៍ ធ្វើម្ដេចឥឡូវ បើត្រូវវិយោគ ព្យុះកម្មបក់បោក កំណាចអប្រិយ៍ គេងទៅកូនកុំសូន្យ សង្ឃឹមណាថ្លៃ បើមាននិស្ស័យ គង់ព្រះប្រណីមិនខាន ហ៊ឺ! ហ៊ឺ! ហ៊ឺ! ហ៊ឺ! គេងទៅៗ ណាពៅមាសម្តាយ