កូនកំសត់
Ros Sereysothea
3:27ម្តាយក្មេកមកលេង បងថ្លែងថាជាប់បង់កេ គ្មានពេលទំនេរ នឹងនៅជួប និយាយលេង ស្រាប់តែទៅជិះ ស៊ីក្លូជាមួយស្រីផ្សេង ហើយឆ្លើយបង្វែង ថាប្រពន្ធចុងចៅហ្វាយ កាលនៅក្រក្រី ប្តីស្មោះតែនឹងមាន់ស្រែ ឥឡូវបងប្រែ ទៅស្នេហ៍នាងហង្សឆើតឆាយ នាំមកបញ្ឈឺ ឱ្យឈឺផ្សាក្តៅក្រហាយ ទាំងកូនទាំងម្តាយ ទ្រូងសែនចុកចាប់គ្រាំឈាម ខ្ញុំដាក់កូនចោល កូនស្រែកទ្រហោ រត់ដេញស៊ីក្លូ ទាំងទឹកភ្នែកហូររហាម បងធ្វើព្រងើយ កៀកស្រីត្រេកកាម ម្តាយខ្ញុំប្រឹងហាម ស្មានថាខ្ញុំវិលស្មារតី នាងបដាចារ រងគ្រោះព្រោះខ្លែងឆក់កូន រីឯរូបអូន ចំបែងព្រោះខ្លែងឆក់ប្តី ខ្ញុំយំឱបកូន ប្រុសស្ងួនឱបថើបស្រីថ្មី បាត់មួយរាត្រី រូបស្រីស្ទើរក្ស័យសង្ខារ ខ្ញុំដាក់កូនចោល កូនស្រែកទ្រហោ រត់ដេញស៊ីក្លូ ទាំងទឹកភ្នែកហូររហាម បងធ្វើព្រងើយ កៀកស្រីត្រេកកាម ម្តាយខ្ញុំប្រឹងហាម ស្មានថាខ្ញុំវិលស្មារតី នាងបដាចារ រងគ្រោះព្រោះខ្លែងឆក់កូន រីឯរូបអូន ចំបែងព្រោះខ្លែងឆក់ប្តី ខ្ញុំយំឱបកូន ប្រុសស្ងួនឱបថើបស្រីថ្មី បាត់មួយរាត្រី រូបស្រីស្ទើរក្ស័យសង្ខារ