ចាំនៅតែចាំ
Ros Sereysothea
3:38មានរូប ជាមនុស្ស ទ្រាំរស់ដូច សត្វតិរច្ឆាន គេច្រានឱ្យធ្លាក់ ក្នុងជ្រោះវិយោគ កើតមកហើយ ម្តេចឡើយ ជួបតែទុក្ខសោក? ជាវាសនា សត្វលោក ធ្លាក់ខ្លួនថោក តោកយ៉ាករាល់ថ្ងៃ កើតទុក្ខ រាប់សែន ចុកណែន ព្រោះគ្មានយុត្តិធម៌ ខំសាងល្អ ប្រទះតែទុក្ខរីងរៃ គ្មានគេ រាប់អានរកខ្លួនជាស្រី សប្បាយដូចស្រមៃ រាល់យប់ថ្ងៃ គេងឱបទុក្ខា ឱ! ព្រហ្មលិខិត កម្រិតវាសនាឱ្យខ្ញុំ ដូចមេឃ ស្រទុំ សត្វយំ សុំសុខា សុំរស់ មានឈ្មោះស្មោះជា អ្នកជា រស់ដូចបក្សា រដូវផ្ការីក ឱ! ស្នាមវាសនា ដែលចារ ជីវិតខ្ញុំអើយ ម្តេចឡើយឱ្យរស់ មានឈ្មោះក្រៀមក្រំ? មើលគេ គេរស់សប្បាយស្តុកស្តម្ភ អភ័ព្វអ្វី រូបខ្ញុំ យល់ទុក្ខធំពុំដែលបានស្បើយ