ចំប៉ាបាត់ដំបង
Sinn Sisamouth
ពាក្យដែលយើងសច្ចា បងនិងជីវាពិសី ម្ដេចក៏ចរណៃ បំភ្លេច សូន្យឈឹង ទឹកហូរក្នុងរាត្រីនឹកស្រមៃតែព្រលឹង ឃើញតែ ប្រចៀវជ្រឹង សម្លឹងមើលបង ស្ទឹងជើងព្រៃ ឥតបីប្ដូរផ្លាស់ ដូចចន្ទរះ ត្រចង់ ប្លែកតែស្នេ ហាអូននិងបង ប្រែឥតន័យខ្លឹមសារ ឱ!សេចក្ដីស្នេហា សច្ចាហើយ ព្រាត់ប្រាសបាត់ ដូចទឹកហូររសាត់ រសាត់ ទៅសែនឆ្ងាយ គួរឱ្យបងឆ្អែតចិត្ត អូនប្ដូរ គំនិតភក្ដី រត់ទៅ រកថ្មី ក្លាយចិត្តអាស្រូវ ព្រាត់ហើយស្រស់ឆោមឆាយ តែចិត្តនឹកស្ដាយណាស់ពៅ មិនគួរអូនព្រាត់ចោលបងទេពិសី ឱ! លោកវីស្នេហ៍ សូមជួយ កែប្រែសម្ដី ដែលពោលថា ភក្ដី ក្លាយជាសាវា ស្ទឹងជើងព្រៃឥតបីប្ដូរផ្លាស់ ដូចចន្ទរះ ត្រចង់ ប្លែកតែស្នេ ហាអូននិងបង ប្រែឥតន័យខ្លឹមសារ ឱ!សេចក្ដីស្នេហា សច្ចាហើយ ព្រាត់ប្រាសបាត់ ដូចទឹកហូរ រសាត់ រសាត់ទៅសែនឆ្ងាយ គួរឱ្យបងឆ្អែតចិត្ត អូនប្ដូរ គំនិតភក្ដី រត់ទៅ រកថ្មី ក្លាយចិត្ត អាស្រូវ ព្រាត់ហើយ ស្រស់ឆោមឆាយ តែចិត្តនឹកស្ដាយណាស់ពៅ មិនគួរអូន ព្រាត់ចោល បងទេពិសី ឱ! លោកវីស្នេហ៍ សូមជួយ កែប្រែសម្ដី ដែលពោលថាភក្ដី ក្លាយជាសាវា