ចម្រៀងទុំទាវ
Sinn Sisamouth
3:26សំទ្បេងគងឃ្មោះអឺ! ពីរោះ ពេកក្រៃ ភ្លេងលេងអឺ! ចងដៃ អូនហើយអឺ! និងបង យើងទាំងពីរនាក់ អង្គុយត្រសង ញាតិមិត្តប្អូនបង ឱ្យពរ ឱ្យជ័យ បងទៅស្រុកយួនអឺ! រៀនក្បួនយុទ្ធសាស្រ្ត បងមកអឺ! ដល់ផ្ទះ អូនបែកអឺ! មានថ្មី អូនយករូបគេ គេជាមន្រ្តី ធ្វើម្តេចរូបប្តី ឋានៈពលទោ ហ្នឹងហើយជីវិត ពលទោអភ័ព្វ ពលទោគ្មានទ្រព្យ ឱ្យគាប់ចិន្តា ការបានបីខែ ស្រីប្រែសាវា ដូចពាក្យលោកថា ហុតទឹកសម្លឹងកាក តែណ្ហើយរឿងហ្នឹងអឺ ទុកមួយទ្បែកចុះ រឿងស្រីផិតប្រុស ជារឿងអឺ! ធម្មតា រឿងធំជាងគេ គឺជាតិខេមរា លាស្រីសាវា លាផ្កាអស់ក្លិន តែណ្ហើយរឿងហ្នឹងអឺ ទុកមួយទ្បែកចុះ រឿងស្រី ផិតប្រុស ជារឿងអឺ! ធម្មតា រឿងធំ ជាងគេ គឺជាតិ ខេមរា លាស្រីសាវា លាផ្កាអស់ក្លិន