វិលតាមសន្យា
Sinn Sisamouth
3:04ព្រះសុរិយា ថ្លាត្រចះត្រចង់ ញាំងចិន្តា ផូផង់ ដូចព្រះអង្គ ប្រទានសុខ ឥឡូវ ប្រែពណ៌ជាទុក្ខ រំលាយ ក្តីសុខ ទ្រូងអឺយចាប់ចុកក្តៅផ្សា ក្តីស្នេហ៍ខ្ញុំ! ម៉ុមស៊ូប្តូជីវិត តែកម្មពីអតីត ឱ្យព្រាត់ពិតដោយវេទនា តែពេលនេះអូនសូមលា តាមឱវាទ មេបា រៀបការ សង្សារដទៃ ភ្លេងការរហឹម មេបាញញឹម ឱ្យផ្ទឹមនឹងគូថ្មី អឺអឺយ ញាតិចូល ចងដៃ ជាចំណងអឺ និស្ស័យ ដាច់អាល័យពីបង សូមចិត្តអឺប្រុស កុំស្រណោះធ្វើអ្វី តាំងចិន្តាជាថ្មី ប្រោសប្រណីដល់ស្រីផង រូបស្រីខុសត្រូវតែម្តង មេត្តាណាបង អូនគ្មានបំណងព្រាត់ឡើយ