ទឹកហូរក្រោមស្ពាន
Sinn Sisamouth
3:14នេត្រាភ្លឺថ្លាដូច ពេជ្រចរណៃ ដោតជាប់ហឫទ័យ ឱ្យរៀមដោះស្រាយ បើចំណោទស្នេហ៍ មកពីព្រេងនាយ សុខចិត្ត សុខកាយដោះស្រាយជូនស្រី វង់ភក្ត្រស្រទន់ គយគន់មកបង ចោទថានួនល្អង មានចិត្តប្រណី ឆ្លើយឆ្លងតែរឹង រឹតនឹកបេតី បេតី ភក្ដីលើស្រីគ្មានហ្មង ចំណោទ្យ៍ ស្នេហា ឆ្លើយថា គ្រានេះម្ដង រៀមសូមទទួលនួនល្អង ជាគូ ហ៊ូ... ហ៊ូ រួមក្ដីសុខា បើសិនជាគូ គូពីអតីត សូមឱ្យជួបជិត ពិតដូចប្រាថ្នា ឱចំណោទ្យ៍ស្នេហ៍ កុំប្រែចិន្ដា កុំផ្លាស់ វាចាណាព្រលឹងអឺយ ចំណោទ្យ៍ ស្នេហា ឆ្លើយថា គ្រានេះម្ដង រៀមសូមទទួលនួនល្អង ជាគូ ហ៊ូ... ហ៊ូ រួមក្ដីសុខា បើសិនជាគូ គូពីអតីត សូមឱ្យជួបជិត ពិតដូចប្រាថ្នា ឱចំណោទ្យ៍ស្នេហ៍ កុំប្រែចិន្ដា កុំផ្លាស់ វាចាណាព្រលឹងអឺយ ណាព្រលឹងអឺយ ណាព្រលឹងអឺយ