កោះកុងអន្លុងស្នេហ៍
Sinn Sisamouth
3:28ចំអកចំអន់ឱ្យទន់ដួងចិត្ត បញ្ឆៀងបញ្ឆិតឱ្យគិត អាល័យ កើតទុក្ខគក់ទ្រូងរូងរឹតស្រមៃ ស្ដាយរសជាតិដៃដើមលើ ឱរា រវើរវាយនឿយណាយបេះដូង យល់សប្តិយល់សូង ក្នុងភពស្នេហា ចង្អៀតចង្អល់ខ្វល់នឹង វាសនា សំណាងបានចារឱ្យយើងព្រាត់ឆ្ងាយ ស្រណោះស្រណោក វិយោគរឿងដើម ពេលដកដង្ហើម លេបតែក្ដីស្ដាយ គល់ឈើមាត់ស្ទឹង រំពឹងផ្អែកកាយ នឹករឿងទាំងឡាយ កន្លងផុតទៅ ចំណីមួយម៉ាត់ ខាំកាត់ចែកគ្នា ធ្លាក់ខ្យល់រងា គេងភ្លឹកលើភ្លៅ ស្នាមខាំលើទ្រូង ដិតជាំក្រឡៅ ស្នាមស្នេហ៍ប្រដៅ ឱ្យបងនឹកអូន ស្រណោះស្រណោកវិយោគរឿងដើម ពេលដកដង្ហើម លេបតែក្ដីស្ដាយ គល់ឈើមាត់ស្ទឹង រំពឹងផ្អែកកាយ នឹករឿងទាំងឡាយ កន្លងផុតទៅ ចំណីមួយម៉ាត់ខាំកាត់ចែកគ្នា ធ្លាក់ខ្យល់រងា គេងភ្លឹកលើភ្លៅ ស្នាមខាំលើទ្រូង ដិតជាំក្រឡៅ ស្នាមស្នេហ៍ប្រដៅ ឱ្យបងនឹកអូន