ចំប៉ាបន្ទាយដែក
Menh Sothyvann
គ្រាន់តែបានយល់ស្គាល់ភក្រ្ដា ចិត្តលួចប្រាថ្នាលើស្រី គេងក៏មិនលក់ នឹកនឹកស្រមៃ ឃើញតែភក្រ្តស្រី ជាប់នឹងនេត្រា បងសូមផ្ញើនឹងចរណៃ ពាក្យមួយយ៉ាងខ្លី គឺជាសេចក្ដីស្នេហា... សូមអូនមេត្តា មេត្តាដល់ចិត្តរៀមផង ដែលបំណងប៉ងស្នេហ៍ តែវរលក្ខណ៍ តើអូនព្រមស្ម័គ្រទេពីសី? ភក្រ្តាស្រទន់មានមន្តស្នេហ៍ ល្អផុតគេក្នុងលោកីយ៍ បើសិនអូនព្រម រួមពិសម័យ ចរណៃកែវកុំព្រួយចិន្តា បងសូមច្រៀង ចម្រៀងស្នេហ៍ ច្រៀងថ្នមបំពេព្រលឹង ដែលរៀមស្នេហា បើស្ដាប់កាលណា សូមចិន្តាចេះប្រណី សូមចិត្តថ្លៃ ចេះខន្តីសន្តោស ដល់ស្នេហ៍របស់បងផង ភក្រ្តាស្រទន់មានមន្តស្នេហ៍ ល្អផុតគេក្នុងលោកីយ៍ បើសិនអូនព្រម រួមពិសម័យ ចរណៃកែវកុំព្រួយចិន្តា បងសូមច្រៀង ចម្រៀងស្នេហ៍ ច្រៀងថ្នមបំពេ ព្រលឹងដែលរៀមស្នេ... ហា បើស្ដាប់កាលណា សូមចិន្តាចេះប្រណី សូមចិត្តថ្លៃ ចេះខន្តីសន្តោស ដល់ស្នេហ៍របស់បងផង