ចំប៉ាបន្ទាយដែក
Menh Sothyvann
បងសូមអង្វរ កេសរស្រី មេត្តាកុំស្តី ថាលែងគ្នា ពាក្យនេះធ្ងន់ណាស់ ណាពុំងា សួររកហេតុការណ៍ ឱ្យឃើញសិន បងមិនមែនក្បត់ ចិត្តម៉ុមទេ ហេតុអ្វីក៏ស្នេហ៍ នៅប្រកាន់? ឈប់ជឿពាក្យគេ ទៅកល្យាណ រៀមស៊ូទ្រាំបាន ព្រោះអាណិត យំមិនចេញទេ យំលាក់ក្នុងចិត្ត យំព្រោះបើគិតថាអូនលា ស្តាយណាស់ស្នេហា ដែលសាងរួមគ្នា ពេលនេះ... រលាយ បងជឿជាក់ថា ម៉ុមវិលវិញ ក្រោយពីទោម្នេញ និរាសឆ្ងាយ វិលមកព្រលឹង កែវឆោមឆាយ បងរង់ចាំស្រី លុះថ្ងៃសូន្យ យំមិនចេញទេ យំលាក់ក្នុងចិត្ត យំព្រោះបើគិតថាអូនលា ស្តាយណាស់ស្នេហា ដែលសាងរួមគ្នា ពេលនេះ... រលាយ បងជឿជាក់ថា មុំវិលវិញ ក្រោយពីទោម្នេញ និរាសឆ្ងាយ វិលមកព្រលឹង កែវឆោមឆាយ បងរង់ចាំស្រី លុះថ្ងៃសូន្យ