Notice: file_put_contents(): Write of 687 bytes failed with errno=28 No space left on device in /www/wwwroot/muzbon.net/system/url_helper.php on line 265
Sinn Sisamouth - ខ្យល់រាត្រី | Скачать MP3 бесплатно
ខ្យល់រាត្រី

ខ្យល់រាត្រី

Sinn Sisamouth

Длительность: 2:51
Год: 2022
Скачать MP3

Текст песни

ខ្យល់រាត្រី
បក់ថ្នមបីទងបុប្ផា
បក់អង្អែលសព្វកាយា
ដូចរៀមរ៉ាថ្នមស្រី

រាត្រីស្ងាត់
ខ្យល់បក់ផាត់នាំសម្ដី
ជូនទៅដល់ផ្កាចំប៉ី
ថ្លែងពីន័យស្នេហា

ម្ចាស់វាចានៅសែនឆ្ងាយ
សូមឱនកាយ
ក្រាបថ្វាយ ដល់ម្ចាស់សួនច្បារ
ចូរអ្នកអាណិតមេត្តា
ដាក់ទានទងផ្កាបុប្ផាមួយផង

ខ្យល់រាត្រី
សូមស្រដីប្រាប់នួនល្អង
ថាមានតែផ្កាមួយទង
ដែល ខ្ញុំប៉ងជាតិនេះ

ម្ចាស់វាចានៅសែនឆ្ងាយ
សូមឱនកាយ
ក្រាបថ្វាយ ដល់ម្ចាស់សួនច្បារ
ចូរអ្នកអាណិតមេត្តា
ដាក់ទានទងផ្កាបុប្ផាមួយផង

ខ្យល់រាត្រី
សូមស្រដីប្រាប់ នួនល្អង
ថាមានតែ ផ្កាមួយទង
ដែលខ្ញុំប៉ង ជាតិនេះ
ដែលខ្ញុំប៉ង ជាតិនេះ
ដែលខ្ញុំប៉ង ជាតិនេះ