ចំប៉ាបាត់ដំបង
Sinn Sisamouth
ស្រណោះដែនដុងអឺយ ក្នុងព្រៃព្រឹក្សអឺយ ដូចរៀមបងនឹកអឺយ ឆោមពិសី ថ្លុងត្បែងរែងរឹតអឺយ គិតពិសម័យ កម្មឯងព្រេងអីអឺយ ឱ្យស្រីឃ្លាត អឺអឺអឺ អឺអឺយ អឺអឺអឺអឺយ រំចេករំចង់អឺយ ត្រង់ជាជួរ នឹកឡើងមិនគួរអឺយ រយសែនជាតិ ព្រលឹតឈូកលាស់អឺយ ច្រុងត្រកៀត មិនគួរមានស្នៀតអឺយ ឃ្លាតបឹងបាន អឺអឺអឺ អឺអឺយ អឺអឺអឺអឺយ សេកអើយសេកសោមអឺយ ឆោមសម្រស់អឺយ ព្រាត់រឿងទាំងអស់អឺយ ព្រាត់ភូមិឋាន ដូចខ្ញុំកម្មព្រាត់អឺយ ពីកល្យាណ ព្រាត់ញាតិសន្តានអឺយ ឋានធ្លាប់នៅ អឺអឺអឺ អឺអឺយ អឺអឺអឺអឺយ កម្សត់កាត់ព្រៃអឺយ វាលធំធេង កណ្តោចកណ្ដែងអឺយ រែងអាស្រូវ ធម្មជាតិទាំងឡាយអឺយ កាយនិត្យនៅ ខុសតែស្រីពៅអឺយ ព្រាត់ពីបង អឺអឺអឺ អឺអឺយ អឺអឺអឺអឺយ