ចូងគ្រឹម
Sinn Sisamouth, Ros Sereysothea, Pen Ran, And In Yeng
3:12គេថាកន្សែង មិនចាញ់ក្រម៉ា ពេលគេត្រូវការ ពេលគេត្រូវការ ដូចគ្នាទាំងអស់ មិនបាច់ថាស្គម ធំធាត់ទាបខ្ពស់ មួយណាក៏ស្រស់ មួយណាក៏ស្រស់ ព្រោះដូចតែគ្នា ណាអូនអើយ រាង Volkswagen ខ្ញុំសែនស្រឡាញ់ មាឌវារាងពេញ មាឌវារាងពេញ ដូចស្រី សង្គារ រាង De Sovo ដូចស្រីជរា តែឡានដូចគ្នា តែឡានដូចគ្នា មួយណាក៏បាន ណាអូនអើយ ឱ្យតែវាធន់ នឹងទម្ងន់ខ្ញុំ ជិះមិនបាច់ខំ ជិះមិនបាច់ខំ ជាន់តិចរត់លឿន ម៉ាកឡានចាក់ទឹក មិនងាយរកបាន លក់ថ្លៃប៉ុន្មាន? លក់ថ្លៃប៉ុន្មាន? ក៏ខ្ញុំទិញដែរ ណាអូនអើយ រាង Volkswagen ខ្ញុំសែនស្រឡាញ់ មាឌវារាងពេញ មាឌវារាងពេញ ដូចស្រី សង្គារ រាង De Sovo ដូចស្រីជរា តែឡានដូចគ្នា តែឡានដូចគ្នា មួយណាក៏បាន ណាអូនអើយ ឱ្យតែវាធន់ នឹងទម្ងន់ខ្ញុំ ជិះមិនបាច់ខំ ជិះមិនបាច់ខំ ជាន់តិចរត់លឿន ម៉ាកឡានចាក់ទឹក មិនងាយរកបាន លក់ថ្លៃប៉ុន្មាន? លក់ថ្លៃប៉ុន្មាន? ក៏ខ្ញុំទិញដែរ ណាអូនអើយ