កុំស្មានបងភ្លេច
Sinn Sisamouth
3:30ល្មមហើយ ណាស្រី ប្រណីដល់ប្រុសផងណា កុំយកសម្រស់ភក្ត្រា ប្រហារដួងចិត្តបុរស ដូចដួង តារា អ្នកណា ក៏លង់សម្ផស្ស នេះគឺទារុណបុរស ចំពោះសម្រស់ស្នេហ៍ស្រី អូនប្រហារប្រុស ស្លាប់អស់ ជាច្រើនមកហើយ នៅមិនល្មមចិត្តអូនឡើយ នេះហើយចិត្តឥតប្រណី តើប៉ុន្មានទៀត? ទើបសមល្មមនឹងចិត្តស្រី ប្រុសៗ អស់មួយផែនដី មុខជាក្ស័យ ព្រោះស្នាដៃអូន ឬអាងរូបកាយ ឬមួយឆោមឆាយ អាងលើកិត្តិយស ថ្ងៃនេះអូន នៅមានឈ្មោះ គ្រប់រូបប្រុស នៅឱនលំទោន អស់ព្រហ្មចារីយ៍ រូបស្រី ដូចផ្កាស្រពោន ពាក្យបញ្ចើច បញ្ចើរអូន រលាយសូន្យគ្មានគេរាប់អាន អូនគង់ស្តាយចិត្ត អាណិតប្រុសដែលស្នេហ៍ស្រី ស្នេហ៍ដោយដួងចិត្តភក្តី ប្រែឥតន័យសង្ឃឹមបាន បាបកម្ម អូនសាង គង់វិលរកអូនមិនខាន អូនធ្វើឱ្យប្រុសខកប្រាណ ក្រោយគង់បាន ទឹកភ្នែកខ្លួនឯង