Notice: file_put_contents(): Write of 739 bytes failed with errno=28 No space left on device in /www/wwwroot/muzbon.net/system/url_helper.php on line 265
Sinn Sisamouth - បណ្តាំនាវា | Скачать MP3 бесплатно
បណ្តាំនាវា

បណ្តាំនាវា

Sinn Sisamouth

Скачать MP3

Текст песни

នាវាចេញចាក ផុតពីជ្រោយច្រាំង
ចិន្តាអឺយ ភាន់ភាំង
ស្ទើរតែបាត់វិញ្ញាណ
នាវាលឿនស្លេវ ឃ្លាតពីភូមិឋាន
ឃ្លាតរូប កល្យាណ បណ្តូលហឫទ័យ

កាត់ផ្ទាំងរលក បោកបែកផ្កាត្រែង
ទ្រូងសែនអឺយ ចំបែង
នៅកណ្តាលជលស័យ
ឃើញមេឃជាប់ទឹក សែននឹកចរណៃ
មិនគួរ និស្ស័យបំបែកបំណង

កោះថាស កុំផ្លាស់ ចិត្តស្រី
ឱកោះឫស្សី កោះប្អូនកោះបង
ជួយនាំពាក្យខ្ញុំ ទៅប្រាប់ប៉ាក់ខ្លង
ឃាត់ស្នេហ៍ខ្ញុំផង កុំឱ្យបែកចិត្ត

ឱទឹកសមុទ្រ ជួយកត់ជួយចាំ
នាំពាក្យអឺយ បណ្តាំ
ផ្តាំប្រាប់ស្នេហ៍ជីវិត
ថាបងវិលវិញ រួមស្នេហ៍រួមស្និទ្ធ
វេញខ្សែជីវិត យើងសាជាថ្មី

កោះថាស កុំផ្លាស់ ចិត្តស្រី
ឱកោះឫស្សី កោះប្អូនកោះបង
ជួយនាំពាក្យខ្ញុំ ទៅប្រាប់ប៉ាក់ខ្លង
ឃាត់ស្នេហ៍ខ្ញុំផង កុំឱ្យបែកចិត្ត

ឱទឹកសមុទ្រ ជួយកត់ជួយចាំ
នាំពាក្យអឺយ បណ្តាំ
ផ្តាំប្រាប់ស្នេហ៍ជីវិត
ថាបងវិលវិញ រួមស្នេហ៍រួមស្និទ្ធ
វេញខ្សែជីវិត យើងសាជាថ្មី