ទឹកហូរក្រោមស្ពាន
Sinn Sisamouth
3:14សុបិនឃើញអូន សុបិនឃើញអូន រាត្រីមួយ ទ្រូងរៀមរំជួយ រំភើបក្នុងឱរ៉ា ព្រោះរៀមគេង ទៅសុបិនឃើញបុប្ផា ស្រស់ដូចទេវតា លក្ខិណាឆើតឆាយ ល្អវិសេស ឱរ៉ាស្ទើរប្រេះ បេះដូងស្ទើរធ្លុះធ្លាយ ភក្ត្រាប៉ប្រឹម ញញឹមស្រស់ពព្រាយ ឱ្យរៀមខ្វល់ខ្វាយ នឹកស្តាយទាំងរាត្រី លុះបង ភ្ញាក់ឡើង ភ្ញាក់ឡើង ពុំយល់ឆោមពិសី រៀមនឹក សែនស្តាយ សែនស្តាយកាយស្រី ក្តុកក្នុងហឫទ័យ ស្រមៃគ្រប់គ្រា វាសនាអ្វី បានឃើញរូបស្រី ដូចពេលរៀមនិន្ទ្រា រូបក្នុងសុបិន នោះដូចរូបពុំងារ រៀមរឹតតែស្នេហ៍ គ្មានគ្រាអវសាន្ត លុះបង ភ្ញាក់ឡើង ភ្ញាក់ឡើង ពុំយល់ឆោមពិសី រៀមនឹក សែនស្តាយ សែនស្តាយកាយស្រី ក្តុកក្នុងហឫទ័យ ស្រមៃគ្រប់គ្រា វាសនាអ្វី! បានឃើញរូបស្រី ដូចពេលរៀមនិន្ទ្រា រូបក្នុងសុបិន្តនោះ ដូចរូបពុំងារ រៀមរឹតតែស្នេហ៍គ្មានគ្រាអវសាន្ត គ្មាន អវសាន្ត គ្មាន អវសាន្ត