សែនអភ័ព្វ
Sinn Sisamouth
3:39បងសែនរីករាយ ចិត្តណាស់ណាស្រី ព្រោះបានថ្នមបី ជិតឱរាបង លំបាកយ៉ាងណា បងស៊ូរ៉ាប់រង ឱ្យតែនួនល្អង អូនគាប់ចិន្ដា បងអ្ហើយអូនសែន សប្បាយពេកក្រៃ ព្រោះបានប្រុសថ្លៃ ចេះថ្នមមេត្តា អូនសូមផ្ញើកាយ ផ្ញើទាំងសង្ខារ សូមបងមេត្តា ដល់ស្នេហ៍ស្រីផង ទោះអូនខុសឆ្គង ក៏បងមិនថា រៀមលើកទោសា ណាស្រស់នួនល្អង បើដូចសំដី ស្រីអរម៉្លេះបង ស្នេហ៍ដែលអូនប៉ង គឺស្នេហ៍សុខសាន្ដ ផ្ទះតូចចង្អៀត ផ្ដល់ក្ដីសុខុម នេះជាជំរុំ ស្នេហ៍តុសិតឋាន រួមរស់សោយសុខ យើងទាំងពីរប្រាណ ជាតិនេះយើងមាន វាសនាលើសគេ