ស្ទឹងសង្កែស្នេហ៍បាត់ដំបង
Sinn Sisamouth
4:25សម្ដីមិនទៀង ចិត្តល្អៀងប្រែប្រួល ដូចចុងស្រល់ជ្រួល រេរាំសប្បាយ ផាយឡើងផាត់ចុះ តាមតែព្រះពាយ រាយមាយឆើតឆាយ គ្មានស្ដាយសត្យ ឱស្រីរូបល្អ ចិត្តដូចកិណី ផិតប្ដីមានថ្មី ស្រីអបលក្ខណ៍ បណ្ដើរបញ្ឈឺ ឱ្យក្ដៅអួលអាក់ គ្មានស្ដាយក្ដីស្ម័គ្រ ឋានសុខវិមាន ណ្ហើយទៅក៏ទៅចុះ ស្រីចិត្តមច្ឆា ហិចហែលគង្គាក្នុង សំណាញ់ព្រាន សប្បាយអស់ចិត្ត គេនឹងរុញច្រាន ប្រែប្រាណអាស្រូវ អសោចជួជាតិ គ្មានស្ដាយស្រណោះ អាឡោះប៉ុនល្អង តាមក្ដៅប៉ុនប៉ង ចង់តែពិឃាត ណ្ហើយទប់កំហឹង ខំប្រឹងស្មឹងស្មាធិ ស្រីក្បត់ដាច់ខាត លាគ្រប់គ្រប់ជាតិ គ្មានស្ដាយស្រណោះ អាឡោះប៉ុនល្អង តាមក្ដៅប៉ុនប៉ង ចង់តែពិឃាត ណ្ហើយទប់កំហឹង ខំប្រឹងស្មឹងស្មាធិ ស្រីក្បត់ដាច់ខាត លាគ្រប់គ្រប់ជាតិ