ផាត់ជាយបណ្តូលចិត្ត
Sinn Sisamouth
3:34ឧត្តមដួងចិត្ត ជីវិតបង ឱ!ស្រស់ នួនល្អង ក្នុងដួងចិត្តបង សៅហ្មងរាល់ថ្ងៃ តាំងពីស្រីពៅ ចាកទៅប្រុសនៅអាល័យ ទន្ទឹង រាល់ពេលយប់ថ្ងៃ ថាស្រីថ្លៃវិល មករកបង ពេលគេងរៀមគេង ឱបក្តីព្រួយ រូបមួយ ខ្លួនមួយ ព្រួយអើយសែន ព្រួយពេកកន្លង ចរចាម្នាក់ឯង គ្មានឮសំឡេង ឆ្លើយឆ្លង ដួងចិត្ត អាណិតបងផង ព្រោះតែបង នៅស្នេហា វិលវិញ ណាព្រលឹងអើយ! ប្រុសយំ ទុក្ខធំឥតស្បើយ ខ្នល់ខ្នើយកើយពីរកាយា ភួយយំរកនាង ចង្កៀងសួររកជីវ៉ា ម្ចាស់ខ្ញុំលោកទៅឋានណា ខ្ញុំសោកា ខ្លោចផ្សាអាល័យ គួរណាស់វិលវិញ កុំកែប្រែ វិលមក រួមស្នេហ៍ ដៃបងទាំងទ្វេ ទទួលស្រីថ្លៃ វិលមកព្រលឹង បងគេងរំពឺងរាល់ថ្ងៃ វិលមកចុះណាចរណៃ បើស្រីថ្លៃមេត្តាបង គួរណាស់វិលវិញ កុំកែប្រែ វិលមក រួមស្នេហ៍ ដៃបងទាំងទ្វេ ទទួលស្រីថ្លៃ វិលមកព្រលឹង បងគេងរំពឺងរាល់ថ្ងៃ វិលមកចុះណាចរណៃ បើស្រីថ្លៃមេត្តា... បង