រថភ្លើងអធ្រាតឃ្លាតសង្សារ
Sinn Sisamouth
3:10ជ្រៃដុះមាត់ជ្រោះ ឫសវែងអន្លាយ ដូចសក់ត្រសាយ ក្រាលគ្របលើស្មា ក្បាច់ក្បូរធម្មជាតិ ថ្នក់ថ្នាក់ថ្មដារ ជ្រោះបយីខា ចាររឿងស្នេហ៌ថ្មី ឱផ្កាយីហ៊ុប ព្រលប់មានក្លិន ខេត្តបប៉ៃលិន ឃុននារីថ្មី បងជាចៅចិត្រ រែងលាងដី អូនបុត្រសេដ្ឋី បងឈោងមិនដល់ មិត្តអ្នកជីកត្បូង ទះទ្រូងអាណិត ដឹងរឿងស្នេហ៍ ពិតក្នុងភពកង្វល់ បើអូនទុកបង ជាប្រុសសំណល់ ចិត្តអកុសល ផ្តល់ឱ្យបងហើយ ឱរបាំក្ងោក រាំសោកបាត់គូ អូនបាំងតាំងយូ ឈរជិតបង្កើយ សូរសៀងថ្មីៗ ស្រីពោលឆ្លងឆ្លើយ ក្លិននៅជាប់ខ្នើយ យីហ៊ុបប៉ៃលិន មិត្តអ្នកជីកត្បូង ទះទ្រូងអាណិត ដឹងរឿងស្នេហ៍ ពិតក្នុងភពកង្វល់ បើអូនទុកបង ជាប្រុសសំណល់ ចិត្តអកុសល ផ្តល់ឱ្យបងហើយ ឱរបាំក្ងោក រាំសោកបាត់គូ អូនបាំងតាំងយូ ឈរជិតបង្កើយ សូរសៀងថ្មីៗ ស្រីពោលឆ្លងឆ្លើយ ក្លិននៅជាប់ខ្នើយ យីហ៊ុបប៉ៃលិន