ស្រូវស្កកខកចិត្ត
សុខ ស្រីនាង
4:04តើនៅលើលោកនេះ មានទេភក្តី ឬចិត្តក្បត់ជាប្រពៃណី ប្រុសអប្រិយនៅក្នុងលោកា ជ្រួលភ្លើតភ្លើនតាមជាតិព្រាន គ្មានករុណា ឱប្រុសល្អ ចិត្តជាភូមរាតើថ្ងៃណាបងភ្ញាក់ខ្លួន កាយស្រីដែលប្រុសថ្លៃ យកទុកជាល្បែង បំពានភាពស្មោះគ្មានគិតក្រែង អូនចម្បែងដឹងទេប្រុសស្ងួន អាងប្រាក់ជាអន្ទាក់ ផ្កាស្រពោន ឱភក្តីនៃចិត្តនឹមនួន ប្រែរលាយសូន្យហើយថ្លៃ កុំគិតថាមានតែនួនល្អង ដែលល្អគ្រប់យ៉ាងណាចរណៃ ប្រុសទាំងអស់មិនមែនសុទ្ធតែអប្រិយ ជះប្រាក់ទាក់ចិត្តភក្តី ជាន់ឈ្លីស្ត្រីទន់ខ្សោយ សូមផ្តាំទៅប្រុសល្អ នៅក្នុងលោកា គួរមានចិត្តសណ្តោសមេត្តា កុំសាវាប្រហារស្រីឡើយ នារីគ្មានអ្វីទីពឹងទេបងអើយ គឺមានតែទឹកភ្នែកនេះហើយ យំដង្ហើយឱ្យមេត្តា សូមផ្តាំទៅប្រុសល្អ នៅក្នុងលោកា គួរមានចិត្តសណ្តោសមេត្តា កុំសាវាប្រហារស្រីឡើយ នារីគ្មានអ្វីទីពឹងទេបងអើយ គឺមានតែទឹកភ្នែកនេះហើយ យំដង្ហើយឱ្យមេត្តា