U Know U Know
Vannda
3:27យប់ដេកមិនស្កប់យល់សប្ដិអាក្រក់ព្រោះរៀនចប់ត្រឹមទី ១២ អ្នកម្ដាយដេកព្រួយកូនពៅតែមួយខ្លាចថ្ងៃមួយកូនអត់អីសុី ធ្វើការថែមម៉ោងបេះដូចកូនសឹងតែបែកប្រះចេញមកជា ២ ខ្នងប៉ាចង់កោងឱនងើបៗធ្វើការៗជាងគូលី សំពះបាតជើងលាអ្នកមានគុណប៉ាជូនមកដល់ឡានតាក់សុី ផ្ដាំកូនជាច្រើនតាំងពីនៅផ្ទះប្រយ័ត្នក្រពះខំប្រឹងស៊ី ប្រយ័ត្នប្រយែងកុំសូវទុកចិត្ដគេឯងឲ្យលើលពីបងឌី កុំសូវផឹកស្រាកុំសូវបារីប៉ារង់ចាំកូនជ័យលេភី Uh, let me tell you my story Before I made the history ជីវិតមួយនេះក្រឡុកដូចទឹកក្រឡុកឥតមានកំណត់នាទី ហោះហើរទៅគ្រប់ទីកន្លែងស្វែងរកចំណេះភ្នែកឡើងមមី ជីវិតមួយនេះត្រូវហោះកាត់ទ្វីបជាច្រើនដូចសត្វឥន្រ្ដី ចង់ឲ្យឈ្មោះក្រអូបដូចចន្ទី គួរឲ្យគោរពដូច ជាលី លើកដៃប្រណមអញ្ជលី ផែនដីកខ្វក់ don't you see? ឬក៏ឃើញតែកំហុស me? កំសាកពេកឃើញខ្ញុំដល់ទី យប់ដេកមិនស្កប់យល់សប្ដិអាក្រក់ព្រោះរៀនចប់ត្រឹមទី ១២ អ្នកម្នាក់ដេកព្រួយកូនពៅតែមួយខ្លាចថ្ងៃមួយកូនអត់អីសុី ធ្វើការថែមម៉ោងបេះដូចកូនសឹងតែបែកប្រះចេញមកជា ២ ខ្នងប៉ាចង់កោងឱនងើបៗធ្វើការៗជាងគូលី មិនចង់ឃ្លាតឆ្ងាយពីឪពុកពីម្ដាយ តែក្ដីស្រមៃឲ្យកូនគិត all the night ចង់ជោគជ័យ mama I tried មិនចង់ទៅវិញដុះស្លាបហើយខ្ញុំ fly ទុកពេលឲ្យកូនមាត់ណាមាត់ហ្នឹងយ៉ាងណាក៏មិនស្ដាយ ខ្ញុំចាំថ្ងៃមួយ ថ្ងៃដែលខ្ញុំចេះព្រួយ ថ្ងៃដែលខ្ញុំចាកចេញពីផ្ទះ ២០១៦ យប់នោះភ្លៀងធំខ្ញុំដេកយំអត់មានភួយ យប់ដែលក្មេងម្នាក់ថ្លើមធំ ប្រាប់ Mama កុំព្រួយ ទុកឲ្យកូនគិតតែឯងបានហើយ សំណួរនេះគ្មានចម្លើយ មិនដឹងថាពេលណាឡើយ អាចឲ្យលោកទាំងពីរធូរស្បើយ អាចឲ្យលោកទាំងពីរសម្រាក រូបកូនមិនហ៊ានកំសាក ហត់ហើយទុកពេលឲ្យកូនម្ដង នេះគឺជាសំណេរដែលខ្ញុំចង់ក្រង