ឆ្អាបបងមែនទេ?
ចាន់ ធី
4:58១ - បងបើកឡានដីឯរូបស្រីធ្វើការរោងចក្រ នឹកឃើញទឹកភ្នែកក៏ស្រក់ មិនដែលអាក្រក់មានរឿងប្រេះឆា យើងទាំងពីរនាក់ស្មោះស្ម័គ្រថ្ពក់ដៃសន្យា មិនបោះបង់ចោលគ្រួសារមានក្រប៉ុណ្ណាមិនលែងដៃគ្នា។ ២-មិនបានប៉ុន្មានសន្យាកល្យាណក៏ប្រែឥតន័យ បេះដូងស្មោះត្រូវមនុស្សអប្រិយ៍ តាមប្រល័យឲ្យលែងជានា អូនប្ដូរគ្រប់យ៉ាងខួរក្បាលអូនឆ្កួតមើលលែងជា ចោលកូនប្ដីឲ្យកុំព្រាតាមប្រុសចិត្តមា ដេញក្លិនដូចរុយ។ ៣-អេតាស៊ីវិលក្រដាសនិងស្នាមមេដៃ មិនអាចឃាត់ចងជើងស្រីព្រោះប្រុសថ្មីគេមានហុងស៊ុយ ឡានបែនរលាក់អត់ម៉ាស៊ីនត្រជាក់កាប៊ីនក៏ស្អុយ អូនដាច់ចិត្តលែងអង្គុយរត់តាមទឹកលុយភ្លើងពណ៌រាត្រី ៤- មិនខឹងអូនទេតែបងឈឺចាប់បងយំអាណិតកូន បងព្រមគ្រប់យ៉ាងតាមអូនទៅដល់ភូមិឃុំព្រមផ្ដិតមេដៃ ជូនពរឲ្យអូនស្នេហ៍ប្ដីក្រោយជាមនុស្សចង្រៃ មានក្ដីសុខតែត្រូវគេវាយមួយថ្ងៃៗហែលតែទឹកភ្នែក....។