ភ្លើងក្រៅភ្លើងក្នុង
យឿន ពិសី
4:34I-ច្រើនឆ្នាំហើយអូនដែលយើងជាប្ដីប្រពន្ធ លំបាកក៏ទ្រាំអត់ធន់ ពួកយើងមិនដែលចោលគ្នា បានប្ដីអ្នកក្រ នាំអូនរងទុក្ខវេទនា មានចានតែខ្វះស្លាបព្រា ក៏អូនមិនចោលទៅណា II-សំណាបយោងដី ឯស្រីជាអ្នកយោងបង ពេលខ្លះបងធ្វើឆ្គាំឆ្គង ធ្វើឱ្យអូនទឹកភ្លែកសោកា ក៏អូនអភ័យ មិនចោលប្ដីឱ្យឯកា ពេលនេះបងដឹងហើយថា មានតែអូនជាកម្លាំងចិត្ត III-អរគុណអូនធ្វើឱ្យបងមានសំណាង អរគុណគ្រប់យ៉ាង ដែលអូនចូលក្នុងជីវិត ដូចជាចង្កឹះមានគូតាំងពីព្រេងព្រឹត ស្រឡាញ់នឹងចេញពីចិត្ត ពេលបងដួលអូនជួយទាញដៃ IV-បងសូមសន្យានឹងមើលថែអូនដល់ចាស់ ពេលនេះយើងជួបទុក្ខខ្លះ តែថ្ងៃមុខយើងនឹងជោគជ័យ ជាកូនអ្នកក្រក៏អាចក្លាយជាសេដ្ឋី ឱ្យតែយើងប្រឹងរាល់ថ្ងៃ កុំប្រៀបធៀបប្ដីនិងគ្រួសារគេ