ជ្រុលអារម្មណ៍
Chet Kanhchna
ខ្យល់ត្រជាក់ សន្សើមធ្លាក់គ្របពាសពេញអាកាសា នឹកដល់មនុស្សម្នាក់ធ្នាប់សន្យា ថ្ពក់ដៃជាមួយគ្នា ម្នាក់នោះគេតែងនៅក្បែរខ្ញុំ លួងលោមបារម្ភ ឱបខ្ញុំឱ្យបាត់រងារ គ្រប់ពេលដែលខ្ញុំមានបញ្ហា គេតែងឱ្យស្មាខ្ញុំផ្អែក ហា ហា ហា ហា ខ្សែភ្នែកបង ប្រាប់ន័យច្បាស់ គ្រប់យ៉ាងកើតពីចិត្តស្នេហ៍ ដឹងមុនហើយថាត្រូវឈឺទ្វេ មាសមេបងមិនបោះបង់ បងប្រៀបអូនដូចជាព្រះច័ន្ទ នៅខ្ពស់ហួតឆ្ងាយ ក្ដីស្នេហ៍ឥតក្លែងបន្លំ អូនដឹងខ្លួនមិនគួរធ្វើឱ្យបងលង់ ដកចិត្តមិនបាន អារម្មណ៍បែបណា ពេលដែល ខ្សែភ្នែកក្រឡេករកគ្នា អារម្មណ៍បែបណា ពេលស្ដាប់សន្ទនា រំលឹកពីគេម្នាក់នោះ សូមទោសបើសិន ធ្វើឱ្យ ជ្រុះអារម្មណ៍ ឱ្យបេះដូងបងរបួស រឿងកន្លងអូនបានជ្រុលជ្រួស ជ្រុលហួសអារម្មណ៍ បេះដូងអូន ប្រាប់ន័យច្បាស់គ្រប់យ៉ាងមិនមែនស្នេហា ទោះដឹងហើយបងឱ្យឈឺប៉ុណ្ណា អូនបានត្រឹមលួចអាណិត ព្យាយាមយកចិត្តបងដាក់ខ្លួន នៅតែមិនអាច បញ្ជាឱ្យស្នេហ៍វមិត្រ ជ្រុលអារម្មណ៍មួយពេលឱ្យបងលង់ចិត្ត គិតខុសជាស្នេហ៍ អារម្មណ៍បែបណា ពេលដែល ខ្សែភ្នែកក្រឡេករកគ្នា អារម្មណ៍បែបណា ពេលស្ដាប់សន្ទនា រំលឹកពីគេម្នាក់នោះ សូមទោសបើសិន ធ្វើឱ្យ ជ្រុះអារម្មណ៍ ឱ្យបេះដូងបងរបួស រឿងកន្លងអូនបានជ្រុលជ្រួស ជ្រុលហួសអារម្មណ៍ ខំព្យាយាមជំរុញចិត្តដែរ ក្ដីស្នេហ៍បង្ខំមិនបាន ទោះដឹងកល្យាណ បងត្រូវឈឺចាប់ មិនចង់បាត់មិត្តល្អម្នាក់ធ្លាប់ក្បែរកាយ ចិត្តស្ដាយពិបាករាយរ៉ាប់ ភាពអត្មានិយមមិនស្ដាប់បង្គាប់ មិនព្រមដើរចេញ អារម្មណ៍បែបណា ពេលដែល ខ្សែភ្នែកក្រឡេករកគ្នា អារម្មណ៍បែបណា ពេលស្ដាប់សន្ទនា រំលឹកពីគេម្នាក់នោះ សូមទោសបើសិន ធ្វើឱ្យ ជ្រុះអារម្មណ៍ ឱ្យបេះដូងបងរបួស រឿងកន្លងអូនបានជ្រុលជ្រួស ជ្រុលហួសអារម្មណ៍ អារម្មណ៍បែបណា ពេលដែល ខ្សែភ្នែកក្រឡេករកគ្នា អារម្មណ៍បែបណា ពុំងា រំលឹកពីគេម្នាក់នោះ សូមទោសបើសិន ធ្វើឱ្យ ជ្រុះអារម្មណ៍ ឱ្យបេះដូងបងរបួស រឿងកន្លងអូនបានជ្រុលជ្រួស