Notice: file_put_contents(): Write of 679 bytes failed with errno=28 No space left on device in /www/wwwroot/muzbon.net/system/url_helper.php on line 265
ឯក ស៊ីដេ - ខ្នោះស្នេហ៍ | Скачать MP3 бесплатно
ខ្នោះស្នេហ៍

ខ្នោះស្នេហ៍

ឯក ស៊ីដេ

Длительность: 4:01
Год: 2023
Скачать MP3

Текст песни

I- ដៃអើយជ្រុលលង់ ជាប់ជង់ នឹងខ្នោះឃ្នាងដែក
ក្នុងទ្រុងគេឃុំបំបែក ថ្ងៃស្អែក នឹងត្រូវកាត់ទោស
ស្ម័គ្រចិត្តនឹងគ្នា ប្រែជា បងមានកំហុស 
ខំថែស្នេហ៍អូនបណ្តុះ ជាប់ទោសមានឈ្មោះអប្រិយ។ 

II- ដៃបងជាប់ខ្នោះ ជាប់ព្រោះ ស្នេហាប្តូរផ្តាច់ 
ចិត្តស្មោះត្រូវអូនបង្កាច់ អារសាច់ លោមចិត្ត​ខ្លាព្រៃ
រយលានហេតុផល យុត្តិធម៌ ស្រោបពណ៌កាឡៃ 
ស្នេហ៍ស្និទ្ធស្ម័គ្រចិត្តមេត្រី ទោសពៃរ៍រែកពុនមាត្រា។

R- ដូចគេពុះរូង ហែកទ្រូង ទូងវាយបំបែក 
យកឈាមចារលើស្លាបក្អែក ហើយស្រែកចោទកុកឫស្យា 
ផ្នូរយើងសាងឡើង ផ្ទុះប៉ើង គ្របសពស្នេហា 
ឆាកល្ខោនវណ្ណកម្មដុល្លារ កត់ត្រាសាគរទឹកភ្នែក។

III- ម្តេចមិនសម្លាប់ ឱ្យស្លាប់ បាត់ពីលោកិយ 
ម្តេចអូនព្រោះចង់ដោះដៃ ច្នៃទោសផ្ដល់ឱ្យបងរែក
សម្លាប់បងចុះ ​ជាងរស់ ជាប់ក្នុងទ្រុងដែក
យកឈាមសែនភ្លេងខ្លងខែក យកស្បែកផ្គាប់ចិត្តម្តាយអូន ។ 

III- ម្តេចមិនសម្លាប់ ឱ្យស្លាប់ បាត់ពីលោកិយ 
ម្តេចអូនព្រោះចង់ដោះដៃ ច្នៃទោសផ្ដល់ឱ្យបងរែក
សម្លាប់បងចុះ ​ជាងរស់ ជាប់ក្នុងទ្រុងដែក
យកឈាមសែនភ្លេងខ្លងខែក យកស្បែកផ្គាប់ចិត្តម្តាយអូន ។