មនុស្សញៀនឈឺ
គូម៉ា
4:57I.ស្នេហាបងនិងអូនសូន្យជាប់សញ្ញាខណ្ឌ ដៃធ្លាប់កាន់ ក៏គ្មានសិទ្ធិប៉ះពាល់ អូនកាច់កុងបម្រុងឱ្យបងដើរផ្លូវទាល់ ពេលបានស្គាល់មនុស្សមានឥទ្ធិពល II.មិនខុសពីបង្រៀនក្រពើចេះហែលទឹក ដល់ទីខ្ពស់លែងនឹកនាឫសគល់ តើពីមុនអ្នកណាតស៊ូក្បែរនិមល? អូនលែងយល់ អូនលែងខ្វល់ហើយថ្លៃ R1.គេវាយភ្លើងសុំផ្លូវយកពៅថែ បងយល់ព្រមស៊ីញ៉េទាំងញ័រដៃ មនោសញ្ចេតនាយើងដូចទឹកកកត្រូវថ្ងៃ អូនក្បត់បងដើម្បីលាក្រីក្រ R2.ផ្លូវកាត់ជិតជាងផ្លូវវាងវែងឆ្ងាយ ពេលចូលមើលអូន Live អួលដើមក ឃើញអូនSweetលេងសើចដូចស្រមោចនិងស្ករ មនុស្សប្រុសអូនស្មោះស គេជះលុយ