បំភ្លេចមិនបានចិត្តដែលក្បត់
Ros Sereysothea
4:07ព្រួញអ្វី មិនស្មើ ព្រួញស្នេហ៍ បាញ់រកតែ រង្វង់បេះដូង ត្រូវហើយឈឺចាប់ ពេញណែនដើមទ្រូង ដំបៅជ្រៅដូច អណ្ដូង សុីរូង ថ្លើមប្រមាត់ គ្មានសល់ ព្រួញស្នេហ៍ គឺព្រួញ កំណាច ត្រូវតែខ្លាច បើមិនទាន់ស្គាល់ បើស្នេហ៍មិនបាន រិះគិតឱ្យដល់ មុខជា មានក្ដី កង្វល់ មកដល់ ចិត្តមិនខាន សំដីដែលផ្អែម ពីរោះ ពីរោះ គឺជឿថា ចិត្តស្មោះ នោះហើយគឺជា ព្រួញស្នេហ៍សាមាន្យ បើដឹងមុនហើយ កុំយកដៃកាន់ ខ្លាចក្រែងខកប្រាណ ព្រោះស្នេហ៍អប្រិយ៍ ព្រួញស្នេហ៍ គឺព្រួញពិសពុល បើបានយល់ មុខតែរីងរៃ បើស្លាប់គឺស្លាប់ ព្រោះតែសំដី ថ្នាក់ថ្នម លួងលោម ចិត្តស្រី ឱ្យប្រគល់ ក្ដីស្នេហ៍ សំដីដែលផ្អែម ពីរោះ ពីរោះ គឺជឿថា ចិត្តស្មោះ នោះហើយគឺជា ព្រួញស្នេហ៍សាមាន្យ បើដឹងមុនហើយ កុំយកដៃកាន់ ខ្លាចក្រែងខកប្រាណ ព្រោះស្នេហ៍អប្រិយ៍ ព្រួញស្នេហ៍ គឺព្រួញពិសពុល បើបានយល់ មុខតែរីងរៃ បើស្លាប់គឺស្លាប់ ព្រោះតែសំដី ថ្នាក់ថ្នម លួងលោម ចិត្តស្រី ឱ្យប្រគល់ ក្ដីស្នេហ៍