ចាំនៅតែចាំ
Ros Sereysothea
3:38ចិត្តអូនស្នេហ៍ តែរូបបងមួយ ជាត្រួយថ្លើមជីវិត ឃ្លាតតែកាយ តែឥតណាយចិត្ត វរមិត្រអូនឥតបំភ្លេចបណ្ដាំ ក្នុងជាតិនេះ បើពិតជាគូ អូនស៊ូតែរង់ចាំ ទោះរាប់រយម៉ឺនសែនខែឆ្នាំ រង់ចាំ! រង់ចាំ! ចាំតែរូបបង មើលចាបទំនៅ មានគូ ប្រឡែងឆ្លើយឆ្លង ចំណែករូបបង ព្រាត់ឆ្ងាយ ព្រាត់កាយពីស្រី ឱ! ផ្ទៃមេឃ ចុះអ័ព្ទបែកផ្សែង ចំបែងព្រោះនឹកចរណៃ កុំថាអូនប្រែចិត្តពីថ្លៃ ហឫទ័យ អូនពិតជាស្មោះនឹងបង មើលចាបទំនៅ មានគូ ប្រឡែងឆ្លើយឆ្លង ចំណែករូបបង ព្រាត់ឆ្ងាយ ព្រាត់កាយពីស្រី ឱ! ផ្ទៃមេឃ ចុះអ័ព្ទបែកផ្សែង ចំបែងព្រោះនឹកចរណៃ កុំថាអូនប្រែចិត្តពីថ្លៃ ហឫទ័យ អូនពិតជាស្មោះនឹងបង