អូនចាំបងជានិច្ច
Ros Sereysothea
3:11រស់នៅសព្វថ្ងៃ តាមតែវាសនា អ្វីដែលប្រាថ្នា ក៏ឈោងមិនដល់ ជីវិតដូចឥតរស្មី ពោរពេញកង្វល់ នេះហើយគឺផល ស្នេហាខកខាន រស់នៅសព្វថ្ងៃ អស់ក្តីសង្ឃឹម ដូចមេឃរលឹម ទុក្ខព្រួយគ្មានស្រាន្ត អារម្មណ៍វិលវល់ ព្រោះស្នេហ៍ ស្ទើរទ្រំាមិនបាន បើសិនក្ស័យប្រាណ ទើបផុតកម្មពៀរ ដួងចិត្ត សៅហ្មង ព្រោះចំណងស្នេហ៍ នៅរង់ចាំតែវាសនា រាប់ថ្ងៃរាប់ខែ រាប់ឆ្នាំ ចិត្តនៅសច្ចា តស៊ូរបូជា ដួងចិត្តជូនបង ជើងមេឃវែងឆ្ងាយ ឆ្ងាយដាច់អាល័យ ស្នេហ៍អស់និស្ស័យ រុះរោយលំអង រស្មីជីវិតអូនថយ ថយបន្តិចម្តង គ្មានអ្វីអាចស្រង់ ឱ្យផុតវេរា ដួងចិត្ត សៅហ្មង ព្រោះចំណងស្នេហ៍ នៅរង់ចាំតែវាសនា រាប់ថ្ងៃរាប់ខែ រាប់ឆ្នាំ ចិត្តនៅសច្ចា តស៊ូរបូជា ដួងចិត្តជូនបង ជើងមេឃវែងឆ្ងាយ ឆ្ងាយដាច់អាល័យ ស្នេហ៍អស់និស្ស័យ រុះរោយលំអង រស្មីជីវិតអូនស្រង់ ថយបន្តិចម្តង គ្មានអ្វីអាចស្រង់ ឱ្យផុតវេរា