ខ្ញុំវង្វេងផ្លូវ
សាម សុភ័ស
3:37I-លាងបាបមិនអស់ ប្រុសដូចជាខ្ញុំ ធ្វើបាបចិត្តម៉ុម មួយពាន់ទូលរែក ថ្ងៃណាក៏អូន ជូតតែទឹកភ្នែក ជឿជាក់បងព្រមបែក អូនចុះចោលគ្រួសារ។ II-អូនរត់តាមបង ផ្សងសុំក្ដីសុខ តែបែរជាជួបទុក្ខ រង់ឈឺចាប់ខ្លោចផ្សា ភ្លេចងារជាប្ដី បងឆ្ងាញ់ស្រីឆ្ងាញ់ស្រា មកដល់ផ្ទះហិង្សា រករឿងនួនល្អង។ R-ចិត្តស្រីក្នុងលោក អ្នកណាទ្រាំបាន បើបងសាមាន្យ ចិត្តពាលយង់ឃ្នង កិត្តិយសគ្រួសារ ខ្ទេចព្រោះដៃបង អូនមិនអាចហែលឆ្លង រួមរស់ជាប្ដី។ III-អូនឈឺឆ្អែតចិត្ត ដ្បិតបងធ្វើខុស មួយរយលានសុំទោស ក៏អូនមិនអភ័យ បងយំភ្ញាក់ខ្លួន ដូចខ្មោច៧ថ្ងៃ សូមអូនវិលវៃ ប្ដីនៅរង់ចាំ៕