Notice: file_put_contents(): Write of 742 bytes failed with errno=28 No space left on device in /www/wwwroot/muzbon.net/system/url_helper.php on line 265
Sinn Sisamouth - ចិត្តឥតល្អៀង | Скачать MP3 бесплатно
ចិត្តឥតល្អៀង

ចិត្តឥតល្អៀង

Sinn Sisamouth

Скачать MP3

Текст песни

យើងស្រឡាញ់គ្នា គ្រប់ពេលវេលា ដួងចិត្តឥតល្អៀង

ស្នេហ៍មានរូបរាង នៅរស់នៅទៀង

ឥតល្អៀងឡើយណា

បងស្រឡាញ់ស្រី បងស្រឡាញ់ស្រី ស្មើនឹងសង្ខា

ចិត្តយើងប្រាថ្នា រួមរស់សេ្នហា អស់មួយជីវិត

ក្នុងមួយជាតិនេះ អូនមិនដែលយល់ មិនស្គាល់ឡើយណា
សេចក្ដីស្នេហា ដែលមានខ្លឹមសារ ចារជាប់ក្នុងចិត្ត
ឱ្យចេះ ស្រឡាញ់ ឱ្យចេះស្រឡាញ់ ហើយចេះ អាណិត
នេះឬស្នេហ៍ពិត ក្នុងមួយជីវិត អូនទើប តែដឹង

នេះគឺវាសនា ព្រហ្មលិខិតចារ មកពីព្រេងនាយ
មិនអាចនិយាយ ថាមាននិស្ស័យ បានជួបព្រលឹង
បងស្រឡាញ់ស្រី បងស្រឡាញ់ស្រី ទាំងក្ដីរំពឹង
គឺរូបព្រលឹង ឱ្យរៀមរំពឹង អស់មួយជីវិត

ក្នុងមួយជាតិនេះ អូនមិនដែលយល់ មិនស្គាល់ឡើយណា
សេចក្ដីស្នេហា ដែលមានខ្លឹមសារ ចារជាប់ក្នុងចិត្ត
ឱ្យចេះ ស្រឡាញ់ ឱ្យចេះ ស្រឡាញ់ ហើយចេះ អាណិត
នេះឬស្នេហ៍ពិត ក្នុ ងមួយជីវិត អូនទើប តែដឹង

នេះគឺវាសនា ព្រហ្មលិខិតចារ មកពីព្រេងនាយ

មិនអាចនិយាយ ថាមាននិស្ស័យ បានជួបព្រលឹង

បងស្រឡាញ់ស្រី បងស្រឡាញ់ស្រី ទាំងក្ដីរំពឹង

គឺប្រុសព្រលឹង ឱ្យអូនរំពឹង អស់មួយជីវិត

យើងស្រឡាញ់គ្នា គ្រប់ពេលវេលា ដួងចិត្តឥតល្អៀង
ស្នេហ៍មានរូបរាង នៅរស់នៅទៀង ឥតល្អៀងឡើយណា

អូនស្រឡាញ់ស្រី អូនស្រឡាញ់ស្រី ស្មើនឹងសង្ខា

ចិត្តយើងប្រាថ្នា រួមរស់សេ្នហា អស់មួយជីវិត