Notice: file_put_contents(): Write of 683 bytes failed with errno=28 No space left on device in /www/wwwroot/muzbon.net/system/url_helper.php on line 265
Sinn Sisamouth - ម៉ាឡាមាសបង | Скачать MP3 бесплатно
ម៉ាឡាមាសបង

ម៉ាឡាមាសបង

Sinn Sisamouth

Длительность: 3:56
Год: 2021
Скачать MP3

Текст песни

ម៉ាឡា... ម៉ាឡា... ហា... ហា!

បងខំ ស្រែកហៅ ហៅរកម៉ាឡា
រកស្រី សព្វព្រឹក្សា សព្វជលស័យ
ពុំយល់ចរណៃ រៀមរែងទុក្ខភ័យ
ខ្លាចអូនព្រាត់ក្ស័យចោលបង

ឃើញតែ ហ្វូងបក្សា បក្សីសត្វ
ហើរកាត់ ទាំងគូ យំឆ្លើយឆ្លង
កម្មអ្វីតែអូន ហើយនិងរូបបង
ឱ្យព្រាត់ប្រាសគ្នា

បងដង្ហោយហៅសង្សារ
ម៉ាឡាអើយ ព្រាត់ទៅណា?
ឬមួយអូនសូន្យសង្ខារ?
ចោលបងហើយ

រៀមនៅ តែរង់ចាំ ចាំជួបម៉ាឡា
ចាំជួន ជួបស្នេហា ជាគូកៀកកើយ
ឱ្យរៀមបំភ្លេច ភ្លេចមិនបានឡើយ
ណាម៉ាឡាមាសបង

រៀមនៅ តែរង់ចាំ ចាំជួបម៉ាឡា
ចាំជួន ជួបស្នេហា ជាគូកៀកកើយ
ឱ្យរៀមបំភ្លេច ភ្លេចមិនបានឡើយ
ណាម៉ាឡាមាសបង
ម៉ាឡា... ម៉ាឡា... មាសបង