អុំទូក
Sinn Sisamouth
3:25សំបួរមាសអើយ ផ្លែលាក់សន្លឹក បងបួសហើយសឹក មកដណ្ដឹងអឺស្រីអើយ សំបួរមាសអើយ ផ្លែលាក់សន្លឹក បងបួសហើយសឹក មកដណ្ដឹងាអឺស្រី អក្ខរា បងលាក់ដាក់ក្រោមអើយ ក្ដារកី កែវកុំយកប្ដី មុនរដូវភ្ជុំអើយ អកកាច់សំបុក កុកលាស់រោមថ្មី ទំពាំងទូលដី ឫស្សីបែកគុម្ពអើយ អកកាច់សំបុក កុកលាស់រោមថ្មី ទំពាំងទូលដី ឫស្សីបែកគុម្ព ដាច់ខែ អស្សុជកែវពេញអ្ហើយក្រមុំអើយ ផ្ការីកជួបឃ្មុំ យំសូមលំអង ផ្កាដុះតាមផ្លូវ រៀមមិនត្រូវការ ចិត្តគួចប្រាថ្នា ផ្កាក្នុងរបងអើយ ផ្កាដុះតាមផ្លូវ រៀមមិនត្រូវការ ចិត្តគួចប្រាថ្នា ផ្កាក្នុងរបង ផ្កាសំ បួរមាសមានម្ចាស់អ្ហើយគ្រប់គ្រងអើយ ក្រពុំលើទង ចាំបងថ្នមបី ផ្កាដុះដីក្រុង មានជុងអន្ទាក់ ផ្កាអូនមានធ្នាក់ ទាក់ភ្នែកអឺកវីអើយ ផ្កាដុះដីក្រុង មានជុងអន្ទាក់ ផ្កាអូនមានធ្នាក់ ទាក់ភ្នែកអឺកវី ពេលបង ឃើញផ្កាដូចបានអឺឃើញស្រីអើយ សូមកែវប្រណី សំដីបងផង